ប្រព័ន្ធបញ្ឆេះកាំម៉ារីម៉ាស៊ីន 5S-FE​ ឆ្នាំ១៩៩០​ ដល់ ១៩៩៤

ដំណើរការប្រព័ន្ធភ្លើងម៉ាស៊ីន 5S-FE


ចរន្តភ្លើងរត់ចេញពីអាគុយតាមក្បាលបូកឆ្លងកាត់ហ្វុយស៊ីប MAIN 2.0L ហើយហ្វុយស៊ីប MAIN 2.0Lចែកចាយភ្លើងទៅហ្វុយស៊ីប AM2-30A និងហ្វុយស៊ីប ALT 100A បន្ទាប់មកហ្វុយស៊ីប ALT 100A ផ្ដល់ភ្លើងអោយហ្វុយស៊ីប AM1-40A។
ហ្វុយស៊ីប AM1-40A​ ភ្ជាប់ភ្លើងអោយកុងតាក់សោរតាមជើង AM1  ហ្វុយស៊ីប AM2-30A ផ្ដល់ភ្លើងទៅជើងកុងតាក់សោរតាមជើង AM2។
នៅពេលដែលកុងតាក់សោររថយន្តបើក ចរន្តភ្លើងរត់ទៅជើង IG2 តាមខ្សែរពណ៍ខ្មៅឆ្នូតទឹកក្រូចបន្ទាប់មកចូលឌុយ(ត) ចេញពីឌុយខ្សែពណ៍សឆ្នូតទឹកក្រូច ភ្លើងចូលទៅដែលគោនិងម៉ាញ៉េតូ។
ពេលដែលគោចាប់ផ្ដើមវិលរលកសញ្ញាវីលីគាំងនិងឡាកាមបញ្ចូនទៅប្រអប់បញ្ជា បន្ទាប់មកប្រអប់បញ្ជាចេញរលកសញ្ញា IGT ទៅម៉ាញ៉េតូដើម្បីបង្កាត់ផ្កាភ្លើង។នៅពេលដែលម៉ាញ៉េតូធ្វើកាបង្កាត់ផ្កាភ្លើងរួចហើយវាក៏បញ្ចេញសញ្ញា IGF ទៅប្រអប់បញ្ជាវិញដើម្បីបញ្ចាក់ថាម៉ាញ៉េតូធ្វើកាបង្កាត់ផ្កាភ្លើងហើយ។
ប្រសិនបើប្រអប់បញ្ជាមិនទទួលបានសញ្ញា​ IGF ពីម៉ាញ៉េតូទេនោះប្រអប់បញ្ជានិងកត់ត្រាទុកនូវបញ្ហារទាំងនោះ​ហើយបញ្ចេញម៉ាស់ទៅសញ្ញាអំពូល CHECK។
ប្រព័ន្ធបញ្ឆេះកាំម៉ារីម៉ាស៊ីន 5S-FE​ ឆ្នាំ១៩៩០​ ដល់ ១៩៩៤ ប្រព័ន្ធបញ្ឆេះកាំម៉ារីម៉ាស៊ីន 5S-FE​ ឆ្នាំ១៩៩០​ ដល់ ១៩៩៤ Reviewed by Unknown on 12/05/2018 11:31:00 AM Rating: 5

No comments:

ហាមចំលងដោយគ្មានការអនុញ្ញាត​ © តាវមីុ. Powered by Blogger.