EVAP system

TM-GARAGE 

ការពិពណ៌នាអំពីប្រព័ន្ធ EVAP


ប្រព័ន្ធ EVAP មានគ្រឿងបង្គំផ្សេងៗគ្នាអាស្រ័យលើម៉ូដែលរថយន្តឆ្នាំនៃការ

ផលិត ប្រភេទម៉ាស៊ីននិងច្បាប់បំភាយនៃប្រទេសដែលលក់រថយន្តនោះ។


សំរាប់រថយន្តលក់នៅប្រទេសអាមេរិច ប្រព័ន្ធចំហាយសាំងមានគ្រឿងបង្គំដូចជា
  • វ៉ាល់បន្សុទ្ធ(purge valve)
  • ធុងផ្ទុបចំហាយសាំង(canister)
  • ម៉ូទ័របូម DMTL(DMTL pump)
  • តម្រងខ្យល់(air filter)
  • វ៉ាល់ពិនិត្យ( check valve)
  • បំពង់ចែកចាយចំហាយសាំង(distribution pipes)
រូបភាពខាងក្រោមនេះបង្ហាញពីលំហូប្រព័ន្ធចំហាយសាំង

ពេលដែលចំហាយសាំងភាយចេញពីធុងសាំងចំណុចទី១រហូតដល់ចំណុចទី៤ប្រព័ន្ធអ៊ីវ៉ែបធ្វើការបិទសម្ពាធបរិយាកាសខាងក្រៅ(កុំអោយខ្យល់ចូល) វ៉ាល់បន្សុទ្ធចន្លោះទី ៥ ដល់ទី ៦បិទធម្មតា។
នៅពេលដែលសីតុណ្ហាភាពធុងសាំងឡើងកំដៅឬក៏នៅពេលរថយន្តចាក់សាំងចំហាយសាំងមានសម្ពាធខ្ពស់កើនឡើងរុញច្រានសន្ទះជាប់នៅខាងលើធុងសាំងភាយចេញទៅកំប៉ុងធ្យូង កន្លែងនោះហើយជាទីបន្សុទ្ធ។​បន្ទាប់មកម៉ូទ័រDMTLធ្វើការផ្លុំចំហាយសាំងចេញទៅខាងក្រៅ ដើម្បីការពារពីកាផ្ទុះបែកធុងសាំង។

ពេលដែលម៉ាស៊ីនរថយន្តបញ្ឆេះវាក៏ធ្វើការបឺតចំហាយសាំងពីធុងនិងខ្យល់ពីខាងក្រៅដោយឆ្លងកាត់វ៉ាល់បន្សុទ្ធនិងវ៉ាល់ត្រួតពិនិត្យ វ៉ាល់ទាំងពីរហ្នឹងត្រូវបានបញ្ជាបិទឬក៏បើកចំហាយសាំងដោយប្រអប់អ៊ីស៊ីយ៉ូ។ មើលរូបខាងក្រោម

កំប៉ុងកាប៊ូនឬកំប៉ុងធ្យូងCarbon canister

គោលបំណងនៃធុងកាបូននេះ (ហៅថាកំប៉ុង) គឺដើម្បីចាប់យក HC
evaporated នៅក្នុងធុងប្រេង។ កំប៉ុងផ្ទុកកាបូនដែលបានធ្វើឱ្យសកម្មHC ដោយសារតែកម្លាំងវ៉ាន់ដឺវ៉េលស៍រវាង HC និងម៉ូលេគុលកាបូន។ 
នៅពេល​ដែលសម្ពាធនៅក្នុងធុងសាំងកើនឡើងចំហាយឧស្ម័នហូរពីធុងនិងឆ្លងកាត់
កំប៉ុងធ្យូងធ្វើការបន្សុទ្ធសាធាតុ  HC ចេញពីធុងបន្ទាប់មកត្រូវបានបញ្ចេញទៅបរិយាកាសខាងក្រៅ។ 
EVAP system EVAP system Reviewed by Unknown on 12/14/2018 11:59:00 AM Rating: 5

No comments:

ហាមចំលងដោយគ្មានការអនុញ្ញាត​ © តាវមីុ. Powered by Blogger.