លេខកូដបញ្ហា OBD-II

TM-GARAGE

មូលដ្ឋានទិន្នន័យ DTC (កូដបញ្ហា OBD-II)

ប្រភេទបញ្ហា Powertrain ទូទៅ (P0xxx, P2xxx, P34xx - P39xx)

P0001 Fuel Volume Regulator Control Circuit/Open ខ្សែភ្លើងសូលីណយបើកបិទសម្ពាធប្រេងសាំងឆ្លងឬក៏ដាច់។

P0002 Fuel Volume Regulator Control Circuit Range/Performance សូលីណយសម្ពាធប្រេងដំណើរការខុសពីធម្មតា។
P0003 Fuel Volume Regulator Control Circuit Low ភ្លើងចូលសូលីណយសម្ពាធប្រេងសាំងខ្សោយ។
P0004 Fuel Volume Regulator Control Circuit High ភ្លើងចូលសូលីណយសម្ពាធប្រេងសាំងខ្លាំង។

មូលហេតុដែលអាចកើតមាន

  • អាចខូចសូលីណយទប់សម្ពាធប្រេងសាំង។
  • ឌុយសូលីណយទប់សម្ពាធប្រេងសាំងរឡុងឬក៏របូត។
  • សូលីណយទប់សម្ពាធប្រេងសាំងឆ្លងភ្លើង។

ការពិពណ៌នា P0002,P0002,P0003,P0004


ម៉ូឌុលត្រួតពិនិត្យ POWERTRAIR (PCM) ត្រួតពិនិត្យម៉ូទ័រចរន្តអគ្គីសនីតាមជើង (VFR) និងសៀគ្វីអគ្គីសនីត្រឡប់ទៅ PCM សម្រាប់វ៉ុលខ្ពស់និងទាបតាមជើង(FVRRTN) ។

ឌុយរលុងរឺក៏ឆ្លង Harness is open or shorted

មានន័យថាកន្លែងឌុយដោតស៊ីនស័ររឺក៏គ្រឿងបង្គំដទៃទៀតដឹតមិនល្អរឺឆ្លងជាមួយម៉ាស់តួរថយន្តធ្វើអោយកាចំលងភ្លើងមិនបានល្អ។
រូបភាពខាងក្រោមនេះជាឧទារហណ៍


ខ្សែភ្លើងចំលង ចរន្តអគ្គិសនីខ្សោយ Circuit poor electrical connection

មានន័យថាគ្រឿងបង្គំ ( Sensor,Solenoids,Acuator,etc)ឌុយដោតមិនណែនរឹក៏របូត។មុននិងធ្វើការផ្លាស់ប្ដូរផ្នែកណាមួយត្រូវពិនិត្យមើលកន្លែងឌុយគ្រឿងបង្គំជាមុនសិន ដកឌុយចេញពីស៊ីនស័រទាំងនោះហើយដោតចូលវិញ សាកល្បងលុបលេខកូដចេញ។

គ្រឿងបង្គំខូចរឺស៊ីញ៉ាល់បញ្ចេញមិនត្រឹមត្រូវ A faulty or Failed component

មានន័យថាដល់ពេលដែលត្រូវការផ្លាស់ប្ដូរចេញ។

បញ្ហាម៉ាស៊ីន Engine mechanical problems

ពេលដែលម៉ាស៊ីនមានបញ្ហាដូចជាបញ្ហាមេកានិចម៉ាស៊ីន មូលហេតុដែលអាចកើតមាន ECU និងចេញលេខកូដបញ្ហាស៊ីនស័រផ្សេងៗហើយវាមិនមានការទាក់ទងទៅនិងប្រព័ន្ធអេឡេចត្រូនិចទេ។
បញ្ហាមេកានិចដូចជា ចាប៉ាប់ខ្យល់និងភ្លើង បីសស្តុង ក្បាលក្រលាស់ ក្រវ៉ាត់.....។ល។បញ្ហាមេកានិចទាំងនេះហើយដែលជាដើមហេតុ។

ប្រព័ន្ធល្បាយខ្យល់សាំងខ្វះម៉ាស៊ីន (ល្បាយខ្វះ) Engine Lean System (Lean Mixture)

"Engine Lean" or "Lean Mixture" មានន័យថាមានខ្យល់អាកាសច្រើនក្នុងអំឡុងពេលឆេះម៉ាស៊ីន។ សមាមាត្រខ្យល់ / ប្រេងឥន្ធនៈ (A / F) ល្អគឺ 14,7: 1 ដែលមានន័យថា 14,7 ផ្នែកនៃខ្យល់ទៅជាផ្នែកមួយនៃប្រេងឥន្ធនៈ។  
ខូច Mass Air Flow (MAF) និង A/F Sensors ការកត់ត្រារបស់ ECU និងបង្ហាញឡើងនៅពេលម៉ាស៊ីនដំណើរកាស្ថិតនៅLean Mixture

ប្រព័ន្ធល្បាយខ្យល់សាំងលើស (ល្បាយលើស) Engine Rich System (Rich Mixture)

"Engine Rich" or "Rich Mixture"មានន័យថាមានប្រេងច្រើនហួសហេតុក្នុងអំឡុងពេលឆេះម៉ាស៊ីន។ សមាមាត្រខ្យល់ / ប្រេងឥន្ធនៈ (A / F) ល្អគឺ 14,7: 1 ដែលមានន័យថា 14,7 ផ្នែកនៃខ្យល់ទៅជាផ្នែកមួយនៃប្រេងឥន្ធនៈ។ បិចប្រេងលិច ប៊ូស៊ីបង្កាត់ផ្កាភ្លើងមិនល្អ ខូច Mass Air Flow (MAF) និង A/F Sensors ការកត់ត្រារបស់ ECU និងបង្ហាញឡើងនៅពេលម៉ាស៊ីនដំណើរកាស្ថិតនៅ Rich Mixture





P0005 Fuel Shutoff Valve "A" Control Circuit/Open ខ្សែភ្លើងសូលីណយបិទប្រេងដាច់(ម៉ាស៊ូត)
P0006 Fuel Shutoff Valve "A" Control Circuit Low ភ្លើងចូលសូលីណយខ្សោយ(ម៉ាស៊ូត)
P0007 Fuel Shutoff Valve "A" Control Circuit High ភ្លើងចូលសូលីណយខ្លាំង(ម៉ាស៊ូត)

តើកូដ P0007, P0006, P0005 មានន័យដូចម្តេច?
សូលីណយបិទប្រេងប្រើសំរាប់ផ្ដាច់ប្រេងផ្ដល់ទៅអោយប៊ូមប្រេង(កូនជ្រូក)វាដំណើរការដោយរីឡេដេម៉ារ័រ។
នៅពេលដែលបិទកុងតាក់សោរ រឺសុ័រចាប់នៅខាងក្នុងសូលីណយធ្វើការុនប៉ាលួញចុះមកក្រោម 
ដើម្បីបិទប្រេងផ្ដល់ទៅអោយប៊ូមប្រេង(កូនជ្រូក)។
ពេលដែលម៉ាស៊ីនបញ្ឆេះចរន្តភ្លើងត្រូវបានផ្ដល់ទៅអោយសូលីណយខ្លាំងធ្វើការបើកប្រេងទៅប៊ូមប្រេង
បន្ទាប់មកពេលដែលម៉ាស៊ីនដំណើការ ចរន្តអំពែរតិចផ្ដល់ទៅអោយសូលីណយ
បន្តបើកប្រេងផ្ដល់ទៅកូនជ្រូកដដែល ដើម្បីរក្សាដំណើរការម៉ាស៊ីនកំពុងឆេះ។





លេខកូដបញ្ហា OBD-II លេខកូដបញ្ហា OBD-II Reviewed by Unknown on 12/10/2018 12:11:00 PM Rating: 5

1 comment:

  1. ខ្ញុំចង់បានវីដីអូកាធ្វើ

    ReplyDelete

ហាមចំលងដោយគ្មានការអនុញ្ញាត​ © តាវមីុ. Powered by Blogger.