ប្រព័ន្ធហ្រ្វាំង ABS ប្រភេទ(TMM)

TM-GARAGE

ប្រព័ន្ធហ្វ្រាំងអាបេអេស

(TMM Made Vehicle BOSCH ABS)

ប្រព័ន្ធហ្វ្រាំងអាបេអេសប្រភេទធីដាប់បិលអឹមគឺជាផលិតផលក្រុមហ៊ុន Bosch វាស្រដៀងគ្នានិងប្រភេទ (TMC)ដែរ។គ្រាន់តែខុសគ្នាត្រង់មួយមានអ៊ីស៊ីយូនៅដាច់ដោយលែកពីគ្នានិងប្រភេទមួយទៀតអ៊ីស៊ីយូនៅជាប់និងដុំអាបេអេស តែដំណើរការវាគឺដូចគ្នាទាំងស្រុង។

និន្នាការប្រព័ន្ធ

ហ្វ្រាំងដំណើការដោយសម្ពាធប្រេងរត់ទៅបុកបីសស្តុងកង់ធ្វើការគៀបឌីសហ្វ្រាំងដើម្បីបញ្ឈប់ល្បឿនកង់ រថយន្តដែលមានបំពាក់ប្រព័ន្ធហ្វ្រាំងអាបេអេសគឺមានការគ្រប់គ្រងលំនឹងបានល្អប្រសើនៅពេលជាន់ហ្វ្រាំងដោយមិនមានការគៀបស្បែកហ្វ្រាំងរឺគាំង។


.ស៊ីញ៉ាល់បញ្ចូល

     (1) ស៊ីនស័រល្បឿនកង់មុខក្រោយABS
           ល្បឿនកង់ឡានត្រូវបានចាប់ការវិលជុំដោយស៊ីនស័រល្បឿនABSនៅពេលដែលកង់រថយន្តដំណើរការហើយកាំធ្មេញABSនិងស៊ិនស័រដែលចាប់ជាប់នៅនឹងកង់នោះ វាក៏បង្កើតបានជាស៊ីញ៉ាល់ពញ្ញាក់មួយបញ្ជូន
ទៅអោយ ABS EUC តាមរយះជើង FL+,FR+,RL+និងRR+។    
      (2) ស៊ីញ៉ាល់ភ្លើងកុងតាក់ហ្វ្រាំង    
            នៅពេលដែលឈ្នាន់ហ្វ្រាំងត្រូវបានជាន់វាក៏បញ្ជូនស៊ីញ៉ាល់ភ្លើង១២វ៉ុលទៅអោយABS ECUតាមរយះជើង STP។
       (3)ស៊ីញ៉ាល់កុងតាក់ហ្វ្រាំងដៃ
សុីញ៉ាល់ភ្លើង១២វ៉ុលបញ្ជូនទៅអោយ ABS ECUតាមជើងPKBនៅពេលដែលហ្វ្រាំងដៃត្រូវបានដំណើរការ។

2.ដំណើរការប្រព័ន្ធ

ក្នុងកំឡុងពេលជាន់ហ្វ្រាំង ABS ECUទទួលបានស៊ីញ៉ាល់ផ្សេងៗចូលមកហើយស៊ីញ៉ាល់ទាំងនោះត្រូវបានធ្វើការគ្រប់គ្រងដោយABS ECU បន្ទាប់មកABS ECUក៏ធ្វើការបញ្ជាម៉ាសបញ្ចេញទៅអោយសូលីណយដុំABS។ហើយសូលីណយធ្វើការបើកសំពាធប្រេងហ្វ្រាំងអោយសំពាធប្រេងរត់ទៅរុញប៊ីសស្តុងស្នប់ដុំហ្វ្រាំងកង់ទាំងបួន។
បន្ទាប់មកម៉ូទ័បូមដែលចាប់ជាប់និងដុំABSវាក៏ដំណើរការព្រមគ្នាដែរ ហើយធ្វើការប៊ឺតប្រេងពីស្នប់កង់ទាំងបួនត្រឡប់ទៅធុងប្រេងហ្វ្រាំងវិញភ្លាមៗដើម្បីការពារការជាប់គាំងនៃកង់រថយន្ត។

ប្រសិនបើABS ECUវិនិច្ឆ័យថាសម្ពាធប្រេងហ្វ្រាំងដែលផ្តល់ទៅអោយស្នប់ប៊ីសស្តុងហ្វ្រាំងកង់ទាំងបួនខ្សោយ ចរន្តភ្លើងក៏ចាប់ផ្ដើមដំណើរការសូលីណយដើម្បីធ្វើអោយសម្ពាធប្រេងកើនឡើង សូលីណយបិទរន្ធប្រេងកុំអោយទៅធុងផ្ទុកប្រេងហ្វ្រាំង។

សម្ពាធប្រេងត្រូវបានគ្រប់គ្រងដោយ ABS ECU ធ្វើការបញ្ជាសូលីណយបិទបើករន្ធប្រេង ដើម្បីរក្សាស្ថិរភាលំនឹងរថយន្តនៅពេលដែលជាន់ហ្វ្រាំង ខ្លាំង ឬក៏ខ្សោយ។
ប្រព័ន្ធហ្រ្វាំង ABS ប្រភេទ(TMM) ប្រព័ន្ធហ្រ្វាំង ABS ប្រភេទ(TMM) Reviewed by Unknown on 12/17/2018 09:23:00 PM Rating: 5

1 comment:

  1. សួរស្តីបង!អរគុណសំរាប់ការចែករំលែកនៅមេរៀនល្អអំពីរថយន្តតូច!​ចុះចំពោះរថយន្តធំវិញបង!មានដែររឺទេ?

    ReplyDelete

ហាមចំលងដោយគ្មានការអនុញ្ញាត​ © តាវមីុ. Powered by Blogger.