ប្រព័ន្ធហ្វ្រាំងអាបេអេសប្រភេទធីមស៊ី(ABS anti-lock brake system/TMC MADE)
ប្រព័ន្ធហ្វ្រាំងអាបេអេសប្រភេទធីអឹមស៊ី
និន្នាការប្រព័ន្ធ
ប្រព័ន្ធហ្វ្រាំងABSគឺជាប្រព័ន្ធដែលមានសុវត្តិភាពខ្ពស់ក្នុងការគ្រប់គ្រងលំនឹងរថយន្តនៅពេលបើកបរក្នុងល្បឿនលឿនហើយយើងធ្វើការជាន់ហ្រ្វាំងដោយមិនមានការគ្រវីឬរ៉េចង្កូតឡាននោះទេ។
1.ស៊ីញ៉ាល់បញ្ចូល
(1) ស៊ីនស័រល្បឿនកង់មុខក្រោយABS
ល្បឿនកង់ឡានត្រូវបានចាប់ការវិលជុំដោយស៊ីនស័រល្បឿនABSនៅពេលដែលកង់រថយន្តដំណើរការហើយកាំធ្មេញABSនិងស៊ិនស័រដែលចាប់ជាប់នៅនឹងកង់នោះ វាក៏បង្កើតបានជាស៊ីញ៉ាល់ពញ្ញាក់មួយបញ្ជូន
ទៅអោយ ABS EUC តាមរយះជើង FL+,FR+,RL+និងRR+។
(2) ស៊ីញ៉ាល់ភ្លើងកុងតាក់ហ្វ្រាំង
នៅពេលដែលឈ្នាន់ហ្វ្រាំងត្រូវបានជាន់វាក៏បញ្ជូនស៊ីញ៉ាល់ភ្លើង១២វ៉ុលទៅអោយABS ECUតាមរយះជើង STP។
(3)ស៊ីញ៉ាល់កុងតាក់ហ្វ្រាំងដៃ
សុីញ៉ាល់ភ្លើង១២វ៉ុលបញ្ជូនទៅអោយ ABS ECUតាមជើងPKBនៅពេលដែលហ្វ្រាំងដៃត្រូវបានដំណើរការ។
2.ដំណើរការប្រព័ន្ធ
ក្នុងកំឡុងពេលជាន់ហ្វ្រាំង ABS ECUទទួលបានស៊ីញ៉ាល់ផ្សេងៗចូលមកហើយស៊ីញ៉ាល់ទាំងនោះត្រូវបានធ្វើការគ្រប់គ្រងដោយABS ECU បន្ទាប់មកABS ECUក៏ធ្វើការបញ្ជាម៉ាសបញ្ចេញទៅអោយសូលីណយដុំABS។ហើយសូលីណយធ្វើការបើកសំពាធប្រេងហ្វ្រាំងអោយសំពាធប្រេងរត់ទៅរុញប៊ីសស្តុងស្នប់ដុំហ្វ្រាំងកង់ទាំងបួន។
បន្ទាប់មកម៉ូទ័បូមដែលចាប់ជាប់និងដុំABSវាក៏ដំណើរការព្រមគ្នាដែរ ហើយធ្វើការប៊ឺតប្រេងពីស្នប់កង់ទាំងបួនត្រឡប់ទៅធុងប្រេងហ្វ្រាំងវិញភ្លាមៗដើម្បីការពារការជាប់គាំងនៃកង់រថយន្ត។
ប្រសិនបើABS ECUវិនិច្ឆ័យថាសម្ពាធប្រេងហ្វ្រាំងដែលផ្តល់ទៅអោយស្នប់ប៊ីសស្តុងហ្វ្រាំងកង់ទាំងបួនខ្សោយ ចរន្តភ្លើងក៏ចាប់ផ្ដើមដំណើរការសូលីណយដើម្បីធ្វើអោយសម្ពាធប្រេងកើនឡើង សូលីណយបិទរន្ធប្រេងកុំអោយទៅធុងផ្ទុកប្រេងហ្វ្រាំង។
សម្ពាធប្រេងត្រូវបានគ្រប់គ្រងដោយ ABS ECU ធ្វើការបញ្ជាសូលីណយបិទបើករន្ធប្រេង ដើម្បីរក្សាស្ថិរភាលំនឹងរថយន្តនៅពេលដែលជាន់ហ្វ្រាំង ខ្លាំង ឬក៏ខ្សោយ។
របៀបវ៉ាស់គ្រឿងបង្គំប្រព័ន្ធអាបេអេសTMC
ឌុយ A 4(A)វ៉ាសជាមួយឌុយ A 5(B) (ដុំអាបេអេស)
ជើង(A)1,(A)3,(A)4,(A)6,(A)2:មានតំលៃអូមប្រហែលជា 6 អូម។ (A)2វ៉ាសជាមួយម៉ាសសាក់ស៊ីឡានវាមានតំលៃប្រហែលជា5អូម
ឌុយ A 6(B) វ៉ាសជាមួយឌុយ A 7(A) (អាបេអេសរីឡេ)
(A)1-(B)3: 60 អូមទៅ 100 អូម។
(A)4-(B)3: 60 អូមទៅ 100 អូម។
(A)1,(B)2វ៉ាសជាមួយម៉ាសមានភ្លើងប្រហែលជា12វ៉ុល។
(A)6វ៉ាសជាមួយម៉ាសមានភ្លើងប្រហែលជា12វ៉ុល។
ឌុយ (A)8,(A)9 ស៊ិនស័រល្បឿនអាបេអេសកង់មុខខាងស្ដាំដៃនិងឆ្វេងដៃ
សុីនស័រខាងឆ្វេង: 0.8 គីឡូអូម និង ខាងស្ដាំ: 1.3 គីឡូអូម។
ឌុយ (A)19,(A)18 ស៊ិនស័រអាបេអេសកង់ក្រោយឆ្វេងស្តាំ
ឆ្វេង: 1.1 គីឡូអូម និង ស្ដាំ: 1.5 គីឡូអូម
ឌុយ A13(A),A14(B)ប្រអប់បញ្ជាអាបេអេស
(ដោតឌុយចូលជើងប្រអប់បញ្ជាអាបេអេស)
(A)5វ៉ាសជាមួយម៉ាសមានភ្លើងចូល12វ៉ុលដោយកុងតាក់សោរបើកទៅទីតាំងអនហើយឌុយពិនិត្យបញ្ហាមិនមានការភ្ជាប់ត្រង់ជើង TSនិងE1។
(B)15វ៉ាសជាមួយម៉ាសមានភ្លើង12វ៉ុលពេលបើកកុងតាក់សោរទៅទីតាំងអនដោយឌុយពិនិត្យបញ្ហាមិនមានការភ្ជាប់ត្រង់ជើង TSនិងE1។
(A) 1,(A) 14 ,(A) 26, (A) 13, (A) 18,(A)12 វ៉ាសជាមួយម៉ាសពេលកុងតាក់សោរបើកទៅទីតាំងអនជើងទាំងអស់គឺមានភ្លើងចូល 12 វ៉ុល ពេលដែលអំពូលអាបេអេសរលត់។
(A) 2,(A)15 ខ្សែរម៉ាស
(A) 25 ខ្សែរមានភ្លើងប្រចាំ ភ្លើងយកមកពីហ្វុយស៊ីប ECU-B 15 អំពែ
(B) 6 ពេលជាន់ឈ្នាន់ហ្វ្រាំងមានភ្លើងចូល 12 វ៉ុល។
(B)15វ៉ាសជាមួយម៉ាសមានភ្លើង12វ៉ុលពេលបើកកុងតាក់សោរទៅទីតាំងអនដោយឌុយពិនិត្យបញ្ហាមិនមានការភ្ជាប់ត្រង់ជើង TSនិងE1។
(A) 1,(A) 14 ,(A) 26, (A) 13, (A) 18,(A)12 វ៉ាសជាមួយម៉ាសពេលកុងតាក់សោរបើកទៅទីតាំងអនជើងទាំងអស់គឺមានភ្លើងចូល 12 វ៉ុល ពេលដែលអំពូលអាបេអេសរលត់។
(A) 2,(A)15 ខ្សែរម៉ាស
(A) 25 ខ្សែរមានភ្លើងប្រចាំ ភ្លើងយកមកពីហ្វុយស៊ីប ECU-B 15 អំពែ
(B) 6 ពេលជាន់ឈ្នាន់ហ្វ្រាំងមានភ្លើងចូល 12 វ៉ុល។
ប្រព័ន្ធហ្វ្រាំងអាបេអេសប្រភេទធីមស៊ី(ABS anti-lock brake system/TMC MADE)
Reviewed by Unknown
on
12/09/2018 02:46:00 PM
Rating:
សួរស្តីបង សោទីកូ ខ្ញុំចង់ដឹងរបៀបពន្លត់ និងបញ្ឆេះ តើតយ៉ាងម៉េចបង?
ReplyDelete